សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានី អាប៊ុយដាប៊ី នៃសាធារណរដ្ឋអេមីរ៉ាត អារ៉ាប់រួម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីអាប៊ុយដាប៊ី នៃសាធារណរដ្ឋអេមីរ៉ាតអារ៉ាប់រួម ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងនៅរដ្ឋធានីអាប៊ុយដាប៊ី ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅរដ្ឋធានីអាប៊ុយដាប៊ី នៃសាធារណរដ្ឋអេមីរ៉ាតអារ៉ាប់រួម។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់ សភាប្រទេសអេមីរ៉ាតអារ៉ាប់រួម និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។

CATEGORIES
Share This