ដោយភាពតានតឹងរវាង(រុស្ស៊ី អ៊ុយក្រែន)ថ្មីៗនេះ សហរដ្ឋអាមេរិក និងដាក់ពង្រាយមីស៉ីល និងអាវុធប្រភេទល្បឿនលឿនជាងសំលេង នៅតាមបណ្តាប្រទេសមួយចំនួននៅក្នុងទ្វីបអ៊ឺរ៉ុប និងអាស៉ី

សហរដ្ឋអាមេរិក កំពុងបង្កើនការដាក់ពង្រាយប្រព័ន្ធរ៉ូក្កែតDark Typhoon ដែលនឹងអាចបាញ់មីស៊ីល Standard-6 ដែលមានរយៈចម្ងាយ៥០០គីឡូម៉ែត្រ និងមីស៊ីល Tomahawkបាញ់ក្នុងចំងាយ២,៤០០គីឡូម៉ែត្រ ក៏ដូចជាមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង។ នេះបើយោងតាម RT
កិច្ចប្រជុំកំពូល របស់អង្គការណាតូកាលពីខែកក្កដាកន្លងទៅនេះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៊ែរឡាំងបានប្រកាសថា Dark Typhoon នឹងត្រូវដាក់ពង្រាយនៅក្នុងទីក្រុង Wiesbaden ប្រទេសអាល្លឺម៉ង់ចាប់ពីឆ្នាំ២០២៦ ដែលជាការរំពឹងទុកវា អាចវាយប្រហារបានទៅដល់ទីក្រុង Moscow ទីក្រុង Petersburg និងទីក្រុងសំខាន់ៗផ្សេងទៀតរបស់រុស្ស៊ី។
មន្ទីរបញ្ចកោណក៏ត្រូវបានគេរាយការណ៍ថា គ្រោងនឹងដាក់ពង្រាយប្រព័ន្ធនៅលើកោះ Io របស់ជប៉ុននៅខែតុលាឆ្នាំក្រោយ ដែលនឹងដាក់មីស៊ីលដែលអាចវាយប្រហារក្នុងគោលដៅមួយដែលជាក់ស្តែងត្រូវការហោះហើរយ៉ាងហោចណាស់រយពេល២ម៉ោងកន្លះទៅកាន់ទីក្រុង Vladivostok របស់រុស្ស៊ី៕

CATEGORIES
Share This