ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់​ ដេីម្បីពិភាក្សាការងារ​ និងផ្លាស់ប្តូរយោបល់​ នៅវិមានសន្តិភាព រាជធានីភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់​ ដេីម្បីពិភាក្សាការងារ​ និងផ្លាស់ប្តូរយោបល់​ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤។

សម្តេចធិបតី នាយករដ្ឋមន្រ្តី នេះជាកិច្ចប្រជុំលេីកទីពីរ​ហេីយ​ ដែលរាជរដ្ឋាភិបាលកម្ពុជា​ នីតិកាលទី៧​ បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយដែលមិនមានអាសន:ក្នុងសភា​ តែអាចជួបជាមួយគ្នា​ ដោយប្រេីប្រាស់យន្តការឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និងផ្តល់យោបល់​ សម្រាប់បេីកឱកាសឱ្យតំណាងបណ្តាគណបក្សនយោបាយ​ អាចផ្តល់មតិយោបល់​ ឬធាតុចូលផ្សេង​ៗជាមួយរាជរដ្ឋាភិបាល​។

CATEGORIES
Share This