សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន

នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសចិន នារដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងជំនួបពិភាក្សាដែលប្រព្រឹត្តទៅនៅក្នុងសាលប្រជុំរបស់សាលាគណបក្សនេះ ឯកឧត្តម ស៊ី ឈុនតាវ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ សម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញទស្សនកិច្ចសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ។ ឯកឧត្តមបានលើកឡើងថា សម្ដេចតេជោគឺជា មិត្តចាស់ មិត្តល្អ ចំពោះបុព្វហេតុជាប្រវត្តិសាស្ត្រ ជាទំនាក់ទំនងរវាងចិននិងកម្ពុជា។

ឯកឧត្តម ស៊ី ឈុនតាវ បានជម្រាបជូន សម្ដេចតេជោនិងគណៈប្រតិភូពីប្រវត្តិនៃការបង្កើតសាលាគណបក្សនេះថា សាលាគណបក្សនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣៣ ដែលជាសាលាសម្រាប់ការសិក្សាស្រាវជ្រាវកំពូលនិងសំខាន់មួយ សម្រាប់បណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ និងបណ្ដុះការអប់រំមនោគមវិទ្យាគោលនយោបាយ និងការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំសម្រាប់កម្មាភិបាលនៃគណបក្សកុម្មុយនិស្តចិន។

ឯកឧត្តមក៏បានគូររំលេចផងដែរថាកាលពីឆ្នាំ២០២៣ ទៅនេះ ក្នុងឱកាសប្រារព្ធខួបទី៩០ ឆ្នាំនៃការបង្កើតសាលាគណបក្សនេះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលជាអគ្គលេខាធិការគណបក្សកុម្មុយនិស្តចិនបានអញ្ជើញជាជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះដែលបានផ្ដោតសំខាន់ទៅលើអាទិភាពជាពិសេសលើការកសាងនិងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់គណបក្ស ឯកឧត្តមក៏បានធ្វើបបទបង្ហាញពីរបៀបបណ្ដុះបណ្ដាលនិងការស្រាវជ្រាវនិងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់សាលាគណបក្សនេះជាមួយនឹងស្ថាប័នជាដៃគូចំនួន១៦៤ ប្រទេសរួមទាំងកម្ពុជាផងដែរ និងអង្គការអន្តរជាតិចំនួន២១។

ក្នុងឱកាសនេះដែរសម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការទទួលយ៉ាងកក់ក្ដៅរបស់ ឯកឧត្តម ស៊ី ឈុនតាវ ដែលបានទទួលសម្ដេច និងគណៈប្រតិភូនៅ សាលាគណបក្សនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិននាពេលនេះ និងបានស្ដាប់យ៉ាងយកចិត្តទុកដាក់លើតួនាទីភារកិច្ចគោលដៅនៃការបណ្ដុះបណ្ដាលនិងរចនាសម្ព័ន្ធរបស់សាលាគណបក្សនេះផងដែរ។

សម្ដេចតេជោបានធ្វើការកោតសរសើរចំពោះការបណ្ដុះបណ្ដាលមន្ត្រីគណបក្សថ្នាក់ជាតិ ហើយសម្ដេចតេជោក៏បានចាប់អារម្មណ៍ទៅលើការសិក្សាស្រាវជ្រាវជូនថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជាពិសេសសម្រាប់រៀបចំមហាសន្និបាតរបស់គណបក្សនិងសម្រាប់ធ្វើជាខ្លឹមសារបង្រៀនបោះពុម្ពជាសៀវភៅនិងអត្ថបទសម្រាប់ធ្វើការផ្សព្វផ្សាយ។

លើការសិក្សាស្រាវជ្រាវនេះសម្ដេចតេជោបានស្នើឲ្យមានកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្ដូរទស្សនកិច្ចរវាងសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ជាមួយនឹងគណបក្សប្រជាជនកម្ពុជាតាមរយៈការបញ្ជូនកម្មសិក្សាការីរបស់កម្ពុជាមកសិក្សានៅសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈមណីចិននេះ និងបញ្ជូនគ្រូ ព្រមទាំង។អ្នកជំនាញរបស់ចិនទៅធ្វើបទបង្ហាញនៅកម្ពុជា។

ឆ្លៀតឱកាសនេះផងដែរសម្ដេចតេជោបានអញ្ជើញ ឯកឧត្តម ស៊ី ឈុនតាវ អនុប្រធានសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសចិនទៅបំពេញទស្សនកិច្ចនៅកម្ពុជាពេលខាងមុខតាម ពេលវេលាសមស្រប។

ឯកឧត្តម ស៊ី ឈុនតាវ អនុប្រធានសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សគំនិតចិនបានសម្ដែងនូវការរីករាយ និងទទួលការអញ្ជើញររបស់ សម្ដេចតេជោ ទៅបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលខាងមុខ ឯកឧត្តមអនុប្រធានសាលាគណបក្សនេះ បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចពិភាក្សាផ្លាស់ប្ដូរជាមួយ សម្ដេចតេជោ ហើយជាថ្មីម្ដងទៀត ឯកឧត្តមបានគូបញ្ជាក់ថាទស្សនកិច្ចរបស់សម្ដេចតេជោនិងគណៈប្រតិភូនៅសាលាគណបក្សនៃមជ្ឈិមបក្សកុម្មុនីសចិននាពេលនេះគឺជាការយកចិត្តទុកដាក់របស់ សម្ដេចតេជោ ក្នុងការបណ្ដុះបណ្ដាលមន្ត្រីគណបក្សនិងការសិក្សាស្រាវជ្រាវ។

ជាចុងបញ្ចប់ ឯកឧត្តម ស៊ី ឈុនតាវ បានគោរពជូនពរសម្ដេចតេជោ និងគណៈប្រតិភូ សូមបានប្រកបដោយជោគជ័យក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ៕

CATEGORIES
Share This