មន្រ្តីជំនាញ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធ្វើការកែលម្អ និងថែទាំនៅប្រព័ន្ធធារាសាស្រ្តស្ទឹងចារ ជាច្រើនកន្លែង ស្ថិតនៅឃុំជាច ស្រុកកំចាយមារ

 

ខេត្តព្រៃវែង ៖ នៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២២ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធ្វើការកែលម្អ និងថែទាំប្រចាំនៅប្រព័ន្ធធារាសាស្រ្តស្ទឹងចារ ស្ថិតនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង រួមមាន ៖
– ទំនប់មេ ០១ខ្សែប្រវែង ១.២០០ម
– ទំនប់រង ០១ខ្សែប្រវែង ១.៦៥០ម
– ប្រឡាយមេ ០១ខ្សែប្រវែង ៣.២៩៣ម
– សំណង់ដោះទឹក ចំនួន ០១កន្លែង
– សំណង់បង្ហៀរ ០១ខ្សែប្រវែង ៣២ម
– សំណង់បញ្ចេញទឹក ចំនួន ០៣កន្លែង
– សំណង់ស្ទាក់ទឹក ចំនួន ០២កន្លែង
– សំណង់ចែកចាយទឹក ចំនួន ០២កន្លែង
មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ចំនួន ២.៣៤០ហិកតា ៕

 

CATEGORIES
Share This