សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាសមិទ្ធផលនៃការប្រើប្រាស់គោលនយោបាយឈ្នះ ឈ្នះ ចំនួន ២ដង នៅកន្លែង​តែមួយ របស់សម្តេចតេជោ ហ៊ុន​ សែន៖ ១/ ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២/ បញ្ចប់ជម្លោះដីធ្លីជាង ២០ម្ភៃឆ្នាំ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងក្នុងពិធី “សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ” នៅព្រឹក​ថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ក្នុង​ស្រុកម៉ាឡៃ​ ខេត្ត​បន្ទាយ​មានជ័យ សម្តេច​បវរ​ធិបតី​ បានលើកឡើង​ថា ការអភិវឌ្ឍ​នៅតបន់បឹងជង្រុកនេះ បន្ទាប់​ពី​អវត្ថមាន​សង្គ្រាម​ ហេីយយេីងនឹង​បន្ត​អភិវឌ្ឍតំបន់នេះបន្ថែមទៀត។ ។ តំបន់អភិវឌ្ឍបឹងជង្រុក គឺជាសមិទ្ធផលដែលកេីតចេញពី​ការអនុ​វត្តនូវនយោបាយ​ ឈ្នះ​ ឈ្នះ​ ២ដង​ ក្រោមការដឹកនាំរបស់​សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទី​១).​ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង​២)​ការបញ្ចប់ជម្លោះដីធ្លីជាង​២០ឆ្នាំរវាងប្រជាជន និងប្រជាជន។ នយោបាយឈ្នះ ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលបាននាំមកនូវសុខសន្តិភាព​ពេញលេញឯកភាពទឹកដី បូរណភាពទឹកដី និងជាឱកាសដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៖ សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជា​ការ​លំបាកមួយកម្រិតទៀត។ សង្គ្រាមអាចកេីតឡេីងបាន​យ៉ាងឆាប់រហ័ស​ និងផុយស្រួយណាស់​ តាមរយៈ​ការញុះញង់ បញ្ឆេះកំហឹងប្រជាជន ឱ្យស្អប់រាជរដ្ឋាភិបាលដែលឈានទៅ​បង្កើត​ការ​តវ៉ា​ផ្សេងៗ​។ ក្នុងន័យនេះ សម្តេចបវរធិបតី សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿក្រុមអគតិ និងជនបោកប្រាស់ ដើម្បីចូលទន្ទ្រាន ឬ រំលោភដីធ្លីខុសច្បាប់ ហើយបានបញ្ជាក់​ថា​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ផ្តល់ដីសម្បទាន​សង្គមកិច្ចជូនដល់ប្រជាពលរដ្ឋដែលខ្វះ​ដី​ពិតប្រាកដ​ ហេីយប្រជាពលរដ្ឋដែលខ្វះ​ដី​ពិតប្រាកដ​ អាចស្នេីសុំ​ មករាជ​រាជរដ្ឋាភិបាល​។ សម្តេច​បវរ​ធិបតី​ក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋកុំប្រើប្រាស់មធ្យោបាយក្នុងការធ្វើសកម្មភាព​ប្រឆាំងរាជរដ្ឋាភិបាល​តាមការ​អូសទាញ ឬឧបាយកលរបស់ក្រុមប្រឆាំង ឬញ៉ុះញង់ផ្សេងៗ ឈានទៅធ្វើសកម្មភាពខុសច្បាប់ហេីយសូមបងប្អូនប្រជាពលរដ្ឋរក្សាឱ្យបាននូវសាមគ្គីជាតិ ឯកភាពជាតិ និងរួមគ្នាជាមួយរាជ​រដ្ឋាភិបាល​ក្នុងការការពារទឹកដី និងមិនចូលរួមជាមួយ​ក្រុមជ្រុលនិយមគ្រប់រូបភាពក្នុងការ​ធ្វើ​សកម្មភាពប្រឆាំងរាជរដ្ឋាភិបាល។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានដោះស្រាយជាពិសេសសម្រាប់ករណីផ្សារ​បឹងឈូក នៅខេត្តបាត់ដំបងដែលជួបបញ្ហាកន្លងមក និងរងគ្រោះដោយអគ្គិភ័យ ដោយ​សម្រេចកាត់ចេញពីការវិនិយោគនៃវិស័យឯកជន ដោយយកមកស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល​​វិញ ជាមួយនឹងការកសាងឡើងវិញ។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់​សិទ្ធិ​ក្នុងការគ្រប់គ្រង និងអាស្រ័យផលជូនអាជីវករផ្សារ លើតូបអាជីវកម្មពេញមួយជីវិត។ ចំពោះភូមិ​អភិវឌ្ឍបឹង​ជង្រុកតេជោឈ្នះ ឈ្នះវិញ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ ក៏បានសម្រេចអភិវឌ្ឍបន្ថែមតាមសំណើ ដោយសម្រេចកសាងបន្ថែមនូវអាគារសិក្សាចំនួន ១ខ្នង,​ កសាងផ្លូវ​តភ្ជាប់ប្រវែងជាង ៩គម ទៅជាបេតុង/កៅស៊ូ ព្រមទាំងសម្រេចផ្តល់ក្របខ័ណ្ឌដល់លោកគ្រូ និងអ្នកគ្រូ ​ចំនួន ១១នាក់ផងដែរ។

CATEGORIES
Share This