សមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យបានហើយ ករណី ប្តី ធ្វើសកម្មភាព​វាយ ប្រពន្ធ ខ្លួនឯង បណ្តាលឱ្យរលូតកូនក្នុងផ្ទៃ រហូតដល់ស្លាប់ នៅចំណុចភូមិ ជើងគោ ឃុំ ជើង​គោ ស្រុក ព្រៃនប់ ខេត្ត ព្រះសី​ហនុ

 

ខេត្តព្រះសីហនុ ៖ ជន​សង្ស័យម្នាក់ ឈ្មោះ យ៉ែម ចិន្តា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ កម្មករដុតធ្យូង បានធ្វើសកម្មភាព​វាយប្រពន្ធខ្លួនឯងឈ្មោះ វុន វ៉ាន់ ភេទ ស្រី អាយុ ៣៦ឆ្នាំ បណ្តាឱ្យរងរបួសធ្ងន់ រលូតកូនក្នុងផ្ទៃ រហូតដល់ស្លាប់ កាលពីវេលាម៉ោង១៧÷៣០នាទី នៅចំណុច ភូមិ ជើងគោ ឃុំជើង​គោ ស្រុក ព្រៃនប់ ខេត្ត ព្រះសី​ហនុ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនបាននៅត្រង់ចំណុច ផ្លូវជាតិលេខ ៤ ភូមិ ពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុង ច្បារមន ខេត្ត កំពង់ស្ពឺ កាលពីវេលាម៉ោង១៧÷០៥នាទី នាថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២២ ស្របពេលដែលជនសង្ស័យកំពុងជិះរថយន្តក្រុង ដើម្បីគេចខ្លួនទៅភ្នំពេញ។

តាមប្រភពព័ត៌មានចេញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ៖ ដោយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់​ បានធ្វើការស្រាវជ្រាវ ដោយបានសហការជាមួយការិយាល័យព្រហ្មទណ្ឌខេត្តព្រះសីហនុ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលខេត្តកំពុងស្ពឺ រហូតឃើញមុខសញ្ញាបានធ្វើការស្ទាក់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្លូវជាតិលេខ៤ ត្រង់ ភូមិពាណិជ្ជកម្ម សង្កាត់ រកាធំ ក្រុង ច្បារមន ខេត្ត កំពង់ស្ពឺ នាវេលាម៉ោង ១៧ និង ០៥ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ ខណៈពេលដែលជនសង្ស័យកំពុងជិះរថយន្តក្រុង ដើម្បីគេចខ្លួនទៅភ្នំពេញ ៕

បច្ចុប្បន្ន សមត្ថកិច្ច ជំនាញ បានបញ្ជូនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបំពេញបែបបទសំណុំរឿង និងចាត់ការតាមនិតិវិធីច្បាប់៕