កម្លាំងនៃមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន បានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ(G.9) ឃាត់មនុស្សប្រុសស្រីមួយចំនួន រួមទាំងវត្ថុតាំងមានសារធាតុញៀនមួយចំនួន នៅចំណុចក្នុងផ្សារចិនផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង៥ទាបភ្លឺ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
បច្ចុប្បន្នមនុស្សនិងវត្ថុតាងខាងលេីបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិដេីម្បីសួរនាំនិងចាត់ការតាមនិតិវិធី។