សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយលោកជំទាវ ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក

 

នៅក្នុងពិធីទទួលទានអាហារការងារប្រកបដោយខ្លឹមសារ និងអត្ថន័យដ៏ជ្រាលជ្រៅនោះ បណ្តាមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានធ្វើការពិភាក្សា និងការផ្លាស់ប្ដូរមតិ អំពីចំណុចសំខាន់ៗ នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូទ្វេភាគី ជាមួយអាស៊ាន និងសហរដ្ឋអាមេរិច រួមទាំងការផ្លាស់ប្ដូរមតិ និងយោបល់ ជុំវិញបញ្ហាតំបន់ និងអន្តរជាតិ។ ប្រជាពលរដ្ឋអាមេរិក-អាស៊ាន មានប្រមាណជាង 1000លាននាក់ ហើយអាមេរិកបច្ចុប្បន្នជាប្រទេស ដែលអាស៊ានធ្វើពាណិជ្ជកម្មធំជាងគេ ហើយជាប្រភពនៃវិនិយោគធំជាងគេ សម្រាប់អាស៊ានផងដែរ។

នៅក្នុងកិច្ចពិភាក្សាក្នុងពេលអាហារការងារថ្ងៃត្រង់នេះ ក៏បានលើកឡើងពីបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី គឺធ្វើយ៉ាងណាឲ្យសហរដ្ឋអាមេរិក និងអាស៊ាន បន្តជំរុញកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូបន្ថែមទៀត ក្រោយពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាមេរិក រយៈពេល 45ឆ្នាំមកនេះ ដែលមានការរីកចម្រើនគួរឲ្យកត់សំគាល់បំផុត។ ជារួមប្រមុខរដ្ឋាភិបាលអាស៊ាន និងប្រធានសភាអាមេរិកក៏ដូចជាសមាជិកសភាដែលមកពីគណបក្សទាំងពីរ មានគណៈបក្សប្រជាធិបតេយ្យនិងគណៈបក្សសាធារណរដ្ឋ បានសំដែងនូវការកោតសរសើរបំផុត។ នៅក្នុងជំនួបអាហារការងារនោះដែរ ប្រមុខរដ្ឋាភិបាលអាស៊ាន ចង់ឃើញអាមេរិកបន្តដើរតួនាទីសំខាន់នៅក្នុងការចូលរួមទៅលើចំណុចអាទិភាព ដូចជាការងារពាក់ព័ន្ធនិងបរិស្ថាន ការប្រែប្រួលអាកាសធាតុធាតុ ការជួយទៅដល់វិស័យសុខាភិបាល ជាពិសេសបញ្ហាកូវីដ19 កន្លងមកនេះដែលសហរដ្ឋអាមេរិក បានផ្ដល់ជំនួយវ៉ាក់សាំង ក៏ដូចជាជំនួយផ្សេងទៀត ដល់បណ្ដាប្រទេសសមាជិកអាស៊ាន។ ជាមួយគ្នានេះក៏មានការពង្រឹងពង្រីកសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិកនិងអាស៊ាន ដោយសារកន្លងមកនេះអាស៊ាន-សហរដ្ឋអាមេរិក មានអ្វីដែលគេហៅថា កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគ ដែលជាកិច្ចព្រមព្រៀងក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងសហរដ្ឋអាមេរិក។

លើសពីនេះទៀត ការពិភាក្សាក៏ផ្ដល់ទៅលើបញ្ហាសន្តិសុខ និងផ្នែកពាក់ព័ន្ធដទៃទៀត ក្នុងនោះ លោកជំទាវប្រធានសភាសភាសហរដ្ឋអាមេរិក ក៏ដូចជាសមាជិកសភាសហរដ្ឋអាមេរិកគឺបានស្វាគមន៍ចំពោះវត្តមានរបស់ប្រមុខរដ្ឋាភិបាលអាស៊ាន ដែលអញ្ជើញមករដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ានសារ៉ាត់អាមេរិកនេះ ហើយក្នុងឱកាសនេះប្រធានសភាអាមេរិក ក៏ដូចជាសមាជិកសភាអាមេរិកដែលមានជំនួបពិភាក្សានៅព្រឹកនេះ ហើយប្រធានសភាសហរដ្ឋអាមេរិក បានគូសបញ្ជាក់ចំណុចមួយចំនួនពាក់ព័ន្ធនឹងបញ្ហាទី១ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន, ទី 2 សន្តិសុខលម្ហសមុទ្រ ក៏ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ហើយជាពិសេសគឺបញ្ហាសន្តិសុខពិភពលោកនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាឱ្យសហរដ្ឋអាមេរិក ក៏ដូចជាអាស៊ានបន្តមានសុពលភាព ហើយក៏ពិភាក្សាទៅលើបញ្ហាអាទិភាព ដូចជាការអភិវឌ្ឍដោយចីរភាពហើយ និងការកសាងដៃគូភាពជាដៃគូ មានស្ថិរភាពយូរអង្វែង។ លោកជំទាវប្រធានសភាសហរដ្ឋអាមេរិក ក៏បានលើកឡើងផងដែរ ពីការប្ដេជ្ញាចិត្តក្នុងការបន្តជាមួយនឹងសារ័ត្នអាមេរិកនិងអាស៊ាន ផងដែរជាមួយនេះក៏មានការលើកឡើងពីការផ្លាស់ប្ដូរមតិដោយត្រង់ទៅត្រង់មក រវាងសហរដ្ឋអាមេរិកជាមួយនឹងអាស៊ាន។ ជាលើកដំបូងហើយដែលសហរដ្ឋអាមេរិក ជាពិសេសសភាសហរដ្ឋអាមេរិក បានស្នើក្នុងជំនួបនេះថា ឲ្យសភាសហរដ្ឋអាមេរិក ក្លាយជាអ្នកសង្កេតការណ៍នៅក្នុងអាយប៉ា ដែលជាសភាអន្តរអាស៊ាន។ តំណាងឱ្យខាងអាស៊ាន មានឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ឯកឧត្តម jokowi ដែលជាប្រធានាធិបតីឥណ្ឌូណេស៊ី ជាប្រធានសម្របសម្រួលដៃគូសន្ទនារវាងអាស៊ាន-សហរដ្ឋអាមេរិក មានប្រសាសន៍ពាក់ព័ន្ធនឹងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយនឹងសហរដ្ឋអាមេរិច។ ឯកឧត្តមបានគូសបញ្ជាក់អំពីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដែលបានបង្កើតការលំបាកជាច្រើន ក៏ដូចជាការអស្ថិរភាព ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ ថាមពល និងសន្តិសុខស្បៀង ដែលធ្វើឲ្យតម្លៃកើនឡើងហើយលើសពីនេះទៀត សង្គ្រាមនេះ គឺវាមិនស្របនឹងច្បាប់អន្តរជាតិ ហើយឯកឧត្តមប្រធានាធិបតី មានការបារម្ភថាចរន្តនេះគឺនឹងបន្តមាននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ឯកឧត្តមក៏បានគួរបញ្ជាក់ដែរអំពីការស្វាគមន៍ចំពោះអាមេរិក ក្នុងការចូលរួមជួយរក្សានូវសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ ក្នុងគោលការណ៍ នៃនយោបាយឈ្នះឈ្នះ ខណ្ឌក៏ដូចជាការសន្ទនានិងពហុភាគីនិយមជាពិសេសទៀត ក្នុងការកសាងជំនឿ ទោះបីជាបច្ចុប្បន្នមាននិន្នាការ នៃការខ្វះជំនឿ។ ឯកឧត្តមបានមានប្រសាសន៍ថា អ្វីដែលសំខាន់បំផុត គឺសន្តិភាពនិងស្ថិរភាពនេះធ្វើយ៉ាងណាកុំឱ្យមានការប៉ះទង្គិចគ្នា ជាពិសេសការប្រកួតប្រជែងនៅលើការស្វែងរកអំណាច នៅក្នុងតំបន់ ហើយចង់ឱ្យសហរដ្ឋអាមេរិក ជាដៃគូបន្តជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ានផងដែរ។

នៅក្នុងកិច្ចប្រជុំនេះសម្ដេចតេជោក៏បានមានប្រសាសន៍ពាក់ព័ន្ធទៅលើចំណុចមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលលទ្ធផល មានការលំបាកជាច្រើន ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ហើយនឹងធ្វើឲ្យបញ្ហាសេដ្ឋកិច្ចនេះ ប៉ះពាល់ដល់ប្រទេសទាំងឡាយ។ នៅក្នុងឱកាសនេះដែរសម្ដេចក៏បានគូសបញ្ជាក់ អំពីការចូលរួមវិភាគទានរបស់សហរដ្ឋអាមេរិក ទៅដល់ការជួយដល់ប្រទេសជាសមាជិកអាស៊ាន ពិសេសក្នុងការពង្រឹងសមត្ថភាព ក៏ដូចជាការពង្រឹងពីសារៈសំខាន់ នៃបច្ចេកវិទ្យា ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការអភិវឌ្ឍ ក៏ដូចជាការពង្រឹងពីសមត្ថភាព នៃការប្រើប្រាស់បច្ចេកវិទ្យានេះ ជាពិសេសឥឡូវនេះដោយសារស្ថានភាព នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយកែន យើងឃើញហើយ អ្វីដែលសំខាន់គឺមានការលំបាកជាច្រើន។ សម្ដេចក៏បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគឺអាចរួមចំណែកជួយ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។ សម្ដេចតេជោក៏បានលើកឡើងពីអ្វី ដែលជាកិច្ចសហប្រតិបត្តិការទ្វេភាគី គឺមានការកើនឡើងពីការនាំចេញរបស់ប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដែលយើងហៅថាពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលឆ្នាំ 2020-2021 មានការកើនឡើងគួរឲ្យកត់សំគាល់ ពោលគឺក្នុងត្រីមាសទី១ ឆ្នាំ2022 មានការកើនឡើងរហូតដល់ទៅជាង 40ភាគរយ។ សម្ដេចក៏បានលើកអំពីការខិតខំព្យាយាមរបស់សម្ដេច ក្នុងនាមជាប្រធានអាស៊ាន ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយសភាពការណ៍ នៅមីយ៉ាន់ម៉ាហើយសម្ដេចក៏បានចែករំលែក នូវអ្វីដែលជាការងាររបស់សម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាការខិតខំទាំងឡាយ ធ្វើយ៉ាងណាកុំឲ្យមានអំពើហិង្សា បន្តទៀតហើយជាពិសេសទៀត ជំរុញឲ្យមានបទឈប់បាញ់ ក៏ដូចជាជំរុញឲ្យមានជំនួយមនុស្សធម៌ ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរ អំពីការខិតខំរបស់អាស៊ានក៏ ដូចជាការខិតខំរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ានផងដែរ៕