សម្តេចតេជោ ហ៊ុន សែន មានការគាំទ្រពីសមាជិកអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ថែមទាំងចូលរួមរំលែកទុកដែល សម្តេច បានបាត់បង់បងប្រុសជាទីស្រឡាញ់

 

សម្តេចតេជោ ហ៊ុន សែន ៖ បន្ទាប់ពីបងចែកឋានដោយមិន បានលាឬផ្តាំផ្ញើប្រពន្ធកូន ចៅនិងបងប្អូន ញាតិមិត្តក៏ដោយចុះ តែមរណភាពរបស់
បងត្រូវបានព្រះមហាក្សត្រនិងព្រះមាតា
ជាតិព្រះប្រទានព្រះរាជសាររំលែកទុក្ខ។
ព្រះមហាក្សត្រជាទីសក្ការៈបានប្រោស
ប្រទានគោរម្យងារជូនបងជាសម្តេចថែម
ទៀតផង។

ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិ
និងថ្នាក់ក្រោមជាតិព្រមទាំងកម្លាំងប្រដាប់
អាវុធគ្រប់ប្រភេទនិងគ្រប់ជាន់ថ្នាក់បានផ្ញើ
សាររំលែកទុក្ខនិងចូលរួមគោរពវិញ្ញាណ
ក្ខន្ធ ក៏ដូចជាចូលរួមបុណ្យសពបង។
ព្រះសង្ឃនិងប្រជាជនក៏បង្ហាញសមាណចិត្តអាណិតស្រឡាញ់បងនិងក្រុមគ្រួសារ។

ពេលប្អូនមកកាន់សហរដ្ឋអាមេរិកដើម្បី
ចូលរួមប្រជុំអាស៊ាន-អាមេរិកថ្នាក់ដឹកនាំ
អាស៊ានចូលរួមមរណទុក្ខជាថ្មីម្តងទៀត
បន្ទាប់ពីបញ្ជូនសារលិខិតរំលែទុក្ខលើក
មុន។
ពេលជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយ
ថ្នាក់ដឹកនាំធុរកិច្ចអាមេរិកអ្នកសម្រប
សម្រួលកម្មវិធីឆ្លៀតសំដែងនូវមរណទុក្ខ
ក្នុងអង្គប្រជុំផ្លូវការ។

ទៅលើសពីនេះអ្វីដែលខ្ញុំភ្ញាក់ផ្អើលនិង
រំភើបនោះប្រធានាធិបតីសហរដ្ឋអាមេរិក
ចូ បៃដិន(Joe Biden)តែម្តងដែលនិយាយមកកាន់ខ្ញុំថា(សូមចូលរួមមរណទុក្ខ
ចំពោះបងប្រុសរបស់ឯកឧត្តម)។
នេះជាពាក្យដែលគាត់និយាយមុនគេ
បន្ទាប់ពីគាត់អានសុន្ទរកថាក្នុងនាមប្រធានាធិបតីអាមេរិក ឯខ្ញុំអានសុន្ទរកថាក្នុងនាមជា
ប្រធានអាស៊ាននិងប្រធានាធិបតី
ឥណ្ឌូណេសុីអានសុន្ទរកថាក្នុងនាមប្រទេស
សម្របសម្រួលអាស៊ាន-អាមេរិក។
គាត់ជាមនុស្សពោរពេញដោយមនោសញ្ចេតនាគួរគោរពដោយសារគាត់ធ្លាប់បាត់បង់កូនប្រពន្ធនិងបងប្អូនដែរ
ដូចនេះគាត់យល់ពីអារម្មណ៍សោកសៅរបស់ខ្ញុំនៅពេលនេះ ហើយដែលគាត់បាននិយាយរឿងទាំងនេះមកកាន់ខ្ញុំ។

ខាងភាគីសហរដ្ឋអាមេរិកដែលបាន
បញ្ចេញយោបល់សុទ្ធតែបានវាយតម្លៃ
ខ្ពស់ចំពោះការខិតខំរបស់ខ្ញុំមកសហរដ្ឋអាមេរិក
ដើម្បីរួមចំណែកសម្រាប់ការសម្រេចបានលទ្ធផលនៃការប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។
សូមវិញ្ញាណក្ខន្ធបងប្រុសទៅឱយបាន
ស្ងប់ចុះ៕

CATEGORIES
Share This