ព្យុះទី២៤ឈ្មោះមែនយី(Man-yi)ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ

ព្យុះទី២៤ឈ្មោះមែនយី(Man-yi)ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

ក្រសួងធនធានទឹក និងឧតុនិយម ចេញព្រឹត្តិបត្រព័ត៌មាន អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រសួងធនធានទឹក និងឧតុនិយម ព្យុះទី២៤ឈ្មោះមែនយី(Man-yi)ដែលស្ថិតនៅសមុទ្រចិនខាងត្បូង នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានដូចខាងក្រោម៖