ក្រសួងទេសចរណ៍ សម្រេច លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ពាក់ព័ន្ធមិនបានបំពេញកាតព្វកិច្ចជូនអតិថិជន

ក្រសួងទេសចរណ៍ សូមជម្រាបជូនដំណឹងដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមឧស្សាហកម្មទេសចរណ៍ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍បានសម្រេចលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៩៨DE0 ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពិនិត្យឃើញថា លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក មិនបានបំពេញកាតព្វកិច្ចជូនអតិថិជនដែលទទួលសេវាកម្មទេសចរណ៍ឱ្យបានត្រឹមត្រូវតាមកិច្ចសន្យា និងបានប្រព្រឹត្តខុសនឹងបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា៣៩ នៃច្បាប់ស្ដីពីទេសចរណ៍ និងប្រកាសស្ដីពីការដាក់ឱ្យអនុវត្តន៍ក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។