អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក មួង ឃីម និងឧកញ៉ា អ៊ុត ធី បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។
ការឃាត់ខ្លួនលោក មួង ឃីម និងឧកញ៉ា អ៊ុត ធីនេះបន្ទាប់ពីបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត លោក ដួង តារា និងលោក ឡាច សំរោង ក្នុងករណីឆបោក ។
លោក មួង ឃីម ជាអតីតមន្រ្តីនគរបាលពាក់ផ្តាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានចូលនិវត្តន៍នាពេលថ្មីៗនេះ។ ដោយឡែកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថារកស៊ីខាងវាយថ្ម និងមៅការធ្វើផ្លូវ៕