តុលាការខេត្តតាកែវ សម្រេច ឃុំខ្លួនមន្រ្តីសាលាខេត្ត៣នាក់ ក្រោយពេលអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ទទួលពាក្យបណ្តឹងពីជនរងគ្រោះ

តាកែវ ៖ តំណាងអយ្យអមសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនមន្រ្តីសាលាខេត្តតាកែវ៣នាក់ ក្រោយពេល អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមន្ត្រីសាលាខេត្តតាកែវ ទាំង៣នាក់នោះ តាមពាក្យបណ្តឹងជនរងគ្រោះ។

ការឃាត់ខ្លួនមន្រ្តីសាលាខេត្តតាកែវទាំង៣នាក់ ដោយរកឃើញថា ពាក់ព័ន្ធនឹងការរំលោភអំណាច និងភាពមិនប្រក្រតី ក្នុងការបំពេញការងារ។

មន្រ្តីសាលាខេត្តដែលត្រូវឃុំខ្លួនរួមមាន៖
១-លោក ហេង វុទ្ធី តួនាទី នាយកទីចាត់ការនិងផែនការវិនិយោគសាលាខេត្តតាកែវ។
២-លោក យន់ សុធន់ តួនាទី មន្ត្រីទីចាត់ការផែនការវិនិយោគខេត្ត។
៣-លោក ម៉ម វិចិត្រ តួនាទី មន្ត្រីបច្ចេកទេស

កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឃាត់ខ្លួនមន្រ្តីសាលាខេត្តតាកែវ ៣នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ ។