តាមការចេញផ្សាយរបស់សារព័ត៌មាន Aljazeera នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះបានឲ្យដឹងថា ក្នុងប្រទេសមីយ៉ាន់ម៉ាបានកាត់ទោសប្រហារជីវិតសមាជិកសភាមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី Aung San Suu Kyi និងសកម្មជនប្រជាធិបតេយ្យម្នាក់ទៀត ។
លោក Phyo Zeyar Thaw និងសកម្មជនប្រជាធិបតេយ្យម្នាក់ឈ្មោះ Kyaw Min Yu ត្រូវបានក្រុមឧត្តមសេនីយ បាប់ខ្លួនកាលពីខែវិច្ឆិកា ត្រូវបានកាត់ទោសប្រហាជីវិតពីបទល្មើស ក្រោមច្បាប់ប្រឆាំងភេរវកម្មរបស់ប្រទេស ពាក់ព័ន្ធគ្រឿងផ្ទុះ ការបំផ្ទុះគ្រាប់បែក និងផ្តល់ហិរញ្ញប្បទានភេរវកម្ម នេះបើតាមការបំភ្លឺពីឧត្តមសេនីយ ៕