ក្រសួងកាងារ សូមឱ្យម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថាន បើកប្រាក់ឈ្នួលជូនកម្មករនយោជិតលើកទី១ ឱ្យបានមុនថ្ងៃព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល ៣ (បី) ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤
ក្រសួងកាងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹង ជូនដល់ម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារនិងប្រកាសលេខ ០១៤/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៤ សូមម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសព្រះរាជពិធីបុណ្យអ៉ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ រយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រសួងកាងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈ សូមឱ្យម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានត្រូវខិតខំរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនយោជិតលើកទី១ ឱ្យបានមុនថ្ងៃព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។