ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់ និងទទួលរបបទឹកភ្លៀងមានបរិំមាណតិចតួច ហើយនឹងធ្វើឱ្យធាតុអាកាស ចាប់ពីសប្តាហ៍ទីពីរ ខែវិច្ឆិកា ដល់ខែមករា ឆ្នាំ២០២៥

ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់ និងទទួលរបបទឹកភ្លៀងមានបរិំមាណតិចតួច ហើយនឹងធ្វើឱ្យធាតុអាកាស ចាប់ពីសប្តាហ៍ទីពីរ ខែវិច្ឆិកា ដល់ខែមករា ឆ្នាំ២០២៥។

ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹង ស្ដីពីការព្យាកររយៈពេល ៣ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥។

ក្រសួងធនធានទឹក និងឧតុនិយម តាមការអង្កេត ពិនិត្យ និងវិភាគទៅលើស្ថានភាពវិវត្តប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័របានបង្ហាញឱ្យឃើញថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ខែមករា ឆ្នាំ២០២៥ បាតុភូតឡានីញ៉ា (La Nina) មានប្រមាណ៦០% និងអេនសូ (ENSO) ៤០% តាមសន្ទស្សន៍នេះព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់ និងទទួលរបបទឹកភ្លៀងមានបរិំមាណតិចតួច ហើយនឹងធ្វើឱ្យធាតុអាកាស ចាប់ពីសប្តាហ៍ទីពីរ ខែវិច្ឆិកា ដល់ខែមករា ឆ្នាំ២០២៥៕