យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៨ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេបាសាក់ចតុមុខឃើញមានការថយចុះចំនួន ០,២៣ម៉ែត្រ។
ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេបាសាក់ចតុមុខ នៅសល់ ៦,៣០ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៧,៧៤ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ កោះខែលបានថយកំពស់ចំនួន ០,១៦ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,៨០ម៉ែត្រ ៕