ប្រជាពលរដ្ឋកំពុងមានកង្វល់ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងខណ្ឌឬស្សីកែវ ខណៈសមត្ថកិច្ចមិនបង្រ្កាបដូចភ្លៀងរលឹម

ចេញផ្សាយ នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤, ដោយទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី(HRNEWSTV)
ប្រជាពលរដ្ឋសំណូមពរ ទៅលោកអធិការខណ្ឌឬស្សីកែវ សូមលោកជួយត្រួតពិនិត្យមើលល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ កំពុងបើកដំណើរការលេងយ៉ាងសេរី។ ចំណុចទីតាំងខ្លះមានទាំងក្មេងមិនទាន់គ្រប់អាយុពពាក់ពពូនគ្នាលេងល្បែងស៉ីសង ដោយគ្មានការចុះបង្រ្កាបពី អាជ្ញាធរ ឬ សមត្ថកិច្ច។

ល្បែងស៊ីសងធ្វើអោយមនុស្សញៀន បើអ្នកដែលធ្លាប់លេងហើយ បើមិនបានលេងគឺនៅមិនសុខ ហើយបើអត់លុយលេង ក៏ត្រួវតែរកលុយមកលេងអោយបាន មិនថាលុយនោះស្របច្បាប់ឬមិនស្របច្បាប់នោះទេ។ ល្បែងស៉ីសងគឺបំផ្លាញសង្គមជាតិ បំផ្លាញសង្គមគ្រួសារ បំផ្លាញខ្លួនឯង និងបំផ្លាញអ្នកដ៏ទៃ។

ដូច្នោះហើយ ប្រជាពលរដ្ឋនៅតែទទូចស្នើរដល់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ, លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ មេត្តាបង្រ្កាបល្បែងស៉ីសងក្នុងទឹកដីខណ្ឌឫស្សីកែវអោយអស់ផង។

CATEGORIES
Share This