ក្មេងស្រីអាយុ ១៣ឆ្នាំ ត្រូវបានបុរសអាយុ ៣១ឆ្នាំ ល្បួងទៅឆ្លុះកង្កែបបន្ទាប់ធ្វើសកម្មភាពរំលោភសម្លាប់

 

ក្មេងស្រីអាយុ ១៣ឆ្នាំ ត្រូវបានបុរសអាយុ ៣១ឆ្នាំ ល្បួងទៅឆ្លុះកង្កែបបន្ទាប់ធ្វើសកម្មភាពរំលោភសម្លាប់ នៅត្រងចំណុចវាលស្រែខាងជើងត្រពាំងកក់ ស្ថិតនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២២។

តាមប្រភពព័ត៌មានចេញពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផុន ឃីម ភេទស្រីអាយុ១៣ឆ្នាំ រស់នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប និងជនសង្ស័យមានឈ្មោះ អុក វឿ ភេទ ប្រុស អាយុ ៣១ឆ្នាំ មានសុខកំណើតភូមិ រវៀង ឃុំ ស្រណាល ស្រុកក្រឡាញ់ ខេត្ត សៀមរាប។

តាមប្រភពព័ត៌មានចេញពីស្រ្តីវ័យចំណាស់ម្នាក់ដែលមានឈ្មោះ ខ្វាវ លំ ភេទ ស្រី អាយុ ៦៨ឆ្នាំ ត្រូវជាជីដូនក្មេងស្រីរងគ្រោះ បានប្រាប់ឱ្យដឹងថា ប្រហែលជាម៉ោង២១ជាងនាទី នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ចៅស្រីរបស់គាត់ឈ្មោះ ផុន ឃីម បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯងនៅក្នុងភូមិ បានប្រហែលមួយសន្ធុះគាត់ក៏ឃើញចៅស្រីរបស់គាត់បានយកកង្កែបមកទុកនៅផ្ទះ។ ពេលនោះចៅស្រីរបស់គាត់បានសុំគាត់ទៅឆ្លុះកង្កែបម្តងទៀត ហើយបាននិយាយថាឈ្មោះ វឿន បានប្រាប់ថានៅខាងលិចភូមិមានកង្កែបច្រើនណាស់ ពេលនោះចៅស្រីរបស់គាត់ បានទៅឆ្លុះកង្កែបទៀត លុះដល់ម៉ោងប្រហែល៣ ទៀបភ្លឺ គាត់ក៏បានក្រោករកចៅ តែមិនឃើញ ពេលនោះគាត់ក៏បានស្រែកហៅកូនចៅឲ្យជួយតាមរក តែដោយសារយប់ងងឹតពេករកមិនឃើញ លុះដល់ម៉ោង៥ព្រឹកទើបរកឃើញ ចៅស្រីរបស់ខ្លួនដេកស្លាប់នៅវាលស្រែ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី៕

 

CATEGORIES
Share This