ក្មេងទំនើងដែលជិះម៉ូតូកាន់ខ្សែក្រវ៉ាត់ដេញវាញគ្នាត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចផ្លូវលេខ២១ សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្ត កណ្តាល

 

ក្មេងទំនើងដែលជិះម៉ូតូកាន់ខ្សែក្រវ៉ាត់ដេញវាញគ្នាត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចផ្លូវលេខ២១ សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្ត កណ្តាល ។

ក្រោមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីលោក ឧត្តមសេនិ៍យ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទើបបានលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងចុះបង្រ្កាបជនសង្ស័យបានមួយចំនួន និងយុវជនឈ្មោះ ទី គឹមឃាង និង បក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន ។

ប្រភពពីប្រជាពលរដ្ឋថតរូបបានសកម្មភាពក្មេងទំនើងជិះម៉ូតូកាន់ខ្សែក្រវ៉ាត់វាយគ្នានៅលើផ្លូវសាធារណៈ៕