យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២០ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តស្ទឹងត្រែងឃើញមានការឡើងកំពស់ចំនួន ០,១៨ម៉ែត្រ។
ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តស្ទឹងត្រែង ឡើងដល់ ៥,៩៧ម៉ែត្រ ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តក្រចេះ បានឡើងកំពស់ចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១៤,១២ម៉ែត្រ៕