សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហៃ វណ្ណា បានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំង សម រង្ស៉ី

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះសារតាមបណ្តាញសង្គម នារសៀលថ្ងៃទី១៨ ខែតុលានេះ ថា៖ ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំ
សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ
លោកហៃ វណ្ណាដែលបានធ្វើការសូម
អភ័យទោសចំពោះការខុសឆ្គងរបស់
ខ្លួនកាលពីថ្ងៃ១៨សីហា២០២៤និងបាន
ប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំង
ជ្រុលនិយមមកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជននិង
នាំយកចំណេះដឹងដើម្បីចូលរួមកសាងប្រទេសជាតិវិញ។
ខ្ញុំក៏សូមការយោគយល់អាធ្យាស្រ័យ
ពីសំណាក់បងប្អូនជនរួមជាតិដែលខឹង
សម្បាចំពោះលោកហៃ វណ្ណាកន្លងមកនិងបញ្ចប់ការខឹងសម្បានេះ
ដើម្បីចាប់ដៃគ្នាកសាងអនាគតរបស់
កម្ពុជា។
ខ្ញុំសង្ឃឹមថាបងប្អូនផ្សេងទៀតនឹងយក
គំរូតាមលោក ហៃ វណ្ណា ដោយផ្តាច់
ខ្លួនចេញពីមេក្រុមជ្រុលនិយមមកចូល
រួមកសាងប្រទេស។សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅព្រោះ
ខ្លួនគេជួយខ្លួនមិនបានផងថែមទាំងចោលស្រុកថែមទៀត៕