ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញ លិខិត លេខ ០៥៧១ ពមលរទ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ គោរពចូលរួមរំលែកទុក្ខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបាត់បង់ សាច់ញាត គឺ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម៕