ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting

 

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting

ដើម្បីលើកទិសដៅបន្តឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល បានរាយការណ៍សង្ខេបបូកសរុបលទ្ធផលការងារក្រៅប្រទេសឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២។

ឯកឧត្តមប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅតាមប្រទេស-ទ្វីបទាំង ៥ ដូចខាងក្រោម៖
– ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហេ្សឡង់
– ឯកឧត្តម ម៉ឹង ពន្លក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅសហរដ្ឋអាមេរិក
– ឯកឧត្តម រិន វីរៈ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសកាណាដា
– ឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអ៉ឺរ៉ុប
– ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី

ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញា ដែលជាអនុប្រធាន នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សប្រចាំប្រទេស គណៈកម្មាធិការសាខាបក្ស អនុសាខាបក្ស ព្រមទាំងក្រុមការងារយុវជនគណបក្សនៅតាមបណ្តាប្រទេសផងដែរ ប្រមាណជាង ៧០០ នាក់ ៕