គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលគេបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ នៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ ទល់មុខព្រះបរមរាជវាំង

 

នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២
កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យ និងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលគេបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ។

ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC)បានឱ្យដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 នេះ មានទម្ងន់ជិត១.០០០គីឡូក្រាម មានជាតិផ្ទុះជាង៥០០គីឡូក្រាម ដែលមានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម។ ប្រសិនជាករណីអាក្រក់បំផុតកើតឡើងដោយការផ្ទុះគ្រាប់បែកនេះ នោះអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ លំនៅដ្ឋានប្រជាពលរដ្ឋ និងព្រះបរមរាជវាំង ជាមិនខានឡើយ និងប្រភេទAN-M66 ចំនួន១១គ្រាប់ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា៕

CATEGORIES
Share This