សមត្ថកិច្ចនាំខ្លួន លោក ដួង តារា អតីតជំនួយការសម្ដេចតេជោ ហ៊ុន សែន ទៅសាកសួរ

រាជធានីភ្នំពេញ ៖ លោក ដួង តារា អតីតជំនួយការសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសាកសួរ។

នេះបើតាមការបញ្ជាក់របស់ លោកឧត្ដមសេនីយ៍ផ្កាយ៣ ជួន ណារិន្ធ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។

យ៉ាងណាក៏ដោយជុំវិញរឿងនេះ កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក សំ វិច្ឆិកា បញ្ជាក់ប្រាប់ដំរីថា ករណីលោក ដួង តារា កំពុងស្រាវជ្រាវ និងសើបអង្កេត៕

CATEGORIES
Share This