កំពស់ទឹកនៅតាមបណ្តាជលសាស្រ្តនានាទន្លេមេគង្គ សម្រាប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១១ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាមឃើញមានការថយចុះចំនួន ០,២០ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តកំពង់ចាម នៅសល់ ១០,៨២ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជានៅស្ថាននីយជលសាស្ត្រ បឹងទន្លេសាបកំពង់លួង កំពស់កើន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៧,០២ម៉ែត្រ៕

CATEGORIES
Share This