សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ១០មុឺនដុល្លារអាមេរិក ជូនដល់ មន្ទីរពេទ្យហ្លួងម៉ែ ដើម្បីបម្រើសេវាព្យាបាល និងថែទាំជូនដល់ប្រជានុរាស្រ្តក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមព្រះរាជតម្រិៈនៃអង្គសម្តេចឪ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង នាវេលាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ៕