យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,៣៩ម៉ែត្រ។
ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះ នៅសល់ ១៩,៦១ម៉ែត្រ ខណៈកម្ពស់ទឹក២២ម៉ែត្រ នឹងប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ បឹងទន្លេសាបកំពង់លួង បានកើនកំពស់ចំនួន ០,០៧ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៦៦ម៉ែត្រ៕