ស្រ្តីឡាយលក់ឡេតាមអនឡាញម្នាក់ ត្រូវបានជាប់ពន្ធនាគារ ជាបណ្តោះអាសន្ន ពីបទឆបោកប្រាក់ពីអតិថិជន

 

ភ្នំពេញ ៖ ស្រ្តីឡាយលក់ឡេតាមអនឡាញម្នាក់ដែលមានឈ្មោះ អាន ធីតា ត្រូវបាន លោក រស់ សាមឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យនាំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្នសិន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

លោក រស់ សាមឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យនាំខ្លួន អាន ធីតា ភេទ ស្រី អាយុ២៨ ឆ្នាំ មុខរបរ លក់ផលិតផលតាមអនឡាញ មានទីលំនៅ ផ្ទះលេខ៣០ ផ្លូវលេខ៤១៥ សង្កាត់បឹងកក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ដែលឆបោកប្រាក់ពីអតិថិជនរបស់គាត់ឈ្មោះ លឹម ស្រីពេជ្រ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

លោក រស់ សាមឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ជនជាប់ចោទ អាន ធីតា ពីបទ: ឆបោក តាមបញ្ញាតិមាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ៕