បុកទាំងព្រឹក!បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនក៏រេចង្កូតទៅបុករថយន្ត២គ្រឿងដែលកំពុងចតនៅចិញ្ចើមផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណុំ

 

ខេត្តព្រះសីហនុ ៖ គេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយបុរសជនជាតិចិនក្នុងល្បឿនលឿនក៏រេចង្កូតទៅបុករថយន្ត២គ្រឿងដែលកំពុងចតនៅចិញ្ចើមផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណុំ។

ហេតុការខាងលើកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅត្រងចំណុចតាមបណ្តោយផ្លូវឆ្នេរអូរឈើទាល ស្តុបផែ៥០២ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ៕

ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី (HR NEWS TV) មិនទាន់ទទួលបានអត្តសញ្ញាណជនបង្កដែលជាបុរសជនជាតិចិន និងម្ចាស់រថយន្ត២គ្រឿងទៀតដែលចតចោលនៅចិញ្ចើមផ្លូវនៅឡើយទេ៕