កំពស់ទឹកនៅតាមស្ថាននីយជលសាស្ត្រផ្សេងៗសម្រាប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៩ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាមឃើញមានការថយចុះចំនួន ០,៤០ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តកំពង់ចាម នៅសល់ ១៣,៨៨ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ បឹងទន្លេសាបកំពង់លួង បានកើនកំពស់ចំនួន ០,១០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៥១ម៉ែត្រ៕