កំពស់ទឹកនៅតាម ស្ថាននីយជលសាស្រ្ត ផ្សេងៗសម្រាប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៧ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែងឃើញមានការថយចុះចំនួន ០,៤២ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកនៅស្ទឹងត្រែងនៅសល់ ៩,៥៦ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ បឹងទន្លេសាបកំពង់លួង បានកើនកំពស់ចំនួន ០,០៨ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៣៣ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេសាប-ព្រែកក្តាមវិញ បានកើនកំពស់ចំនួន ០,០៦ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៧,៨១ម៉ែត្រ ៕