ករណីឆ្លងថ្មី ២៦នាក់ ជាប្រភេទអូមីក្រុងទាំងអស់ និងករណីជាសៈស្បើយថ្មី ១៨នាក់ សម្រាប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ២៦នាក់ ជាប្រភេទអូមីក្រុងទាំងអស់ និងអ្នកជាសះស្បើយថ្មីចំនួន ១៨នាក់ និងអ្នកស្លាប់ថ្មីចំនួន ០នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ១៨៩នាក់ និងករណីនាំចូលឆ្លងថ្មីចំនួន ៥នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ២១នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) ទាំងអស់ សម្រាប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១២១,០២៦នាក់
អ្នកជាសះស្បើយសរុប= ១១៧,២១៣នាក់
អ្នកស្លាប់= ៣,០១៥នាក់
អ្នកដំណើរពីបរទេសចំនួន ២០,២៥៣នាក់ ។

គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ០នាក់ ៕