កំពស់ទឹកនៅទន្លេមេគង្គមានការកើនឡើង សម្រាប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៤ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ខេត្តស្ទឹងត្រែងឃើញមានការកើនឡើងចំនួន ០,៤៤ម៉ែត្រ។
ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកឡើងដល់ ១០,៤៤ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តក្រចេះ បានឡើងកំពស់ចំនួន ០,២២ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ២១,៤០ម៉ែត្រ៕
CATEGORIES ព័ត៌មានជាតិ