ខេត្តមណ្ឌលគិរី ៖ នៅវេលាម៉ោង៨:០០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី អៃ ចំណាប់ ប្រធានមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើស បានដឹកនាំកម្លាំងដោយផ្ទាល់បានចុះនាំខ្លួនជនសង្ស័យដែលមានឈ្មោះ យស ចាន់ថា ដោយអនុវត្តតាមពាក្យបណ្ដឹង ០០៣/២២ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ពីបទរំលោភលើទំនុកចិត្ត ក្លែងឯកសារសាធារណៈ បទសមគំនិតក្នុងអំពើលួចលក់អចលនវត្ថុអ្នកដទៃមិនមែនជារបស់ខ្លួន និងដីកាបញ្ជាឲ្យចូលខ្លួនលេខ០១/២២ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
ជនសង្ស័យខាងលើមានឈ្មោះ យស ចាន់ថា ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អាជីវករ មានទីលំនៅភូមិ កណ្តាល សង្កាត់ ស្ពានមានជ័យ ក្រុង សែនមនោរម្យ ខេត្ត មណ្ឌលគិរី។
បច្ចុប្បន្ន នេះ មន្ត្រីជំនាញ ស្រាវជ្រាវ និង បង្រ្កាបបទល្មើស បាន កសាងសំណុំរឿង បញ្ជូនជនសង្ស័យ ឈ្មោះ យស ចាន់ថា តាមនីតិវិធី៕