សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចូលរួមដង្ហែរ ព្រះមហាក្សត្រខ្មែរ ស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ នៅរាជធានីភ្នំពេញ នាព្រឹកទី២៤ ខែកញ្ញា ឆ្នាំ២០២៤

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមដង្ហែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ នៅរាជធានីភ្នំពេញ នាព្រឹកទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃ «រដ្ឋធម្មនុញ្ញ» តំណាងច្បាប់កំពូលរបស់ជាតិ មានទីតាំងក្បែរវិមានឯករាជ្យ ប្រើពេលវេលាសាងសង់រយៈពេល១ឆ្នាំ ដោយស្នាដៃស្ថាបត្យករជាកូនខ្មែរ និងសូមអបអរសាទរខួបលើកទី៣១ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤។