យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២១ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ខេត្តកំពង់ចាមឃើញមានការកើនឡើងចំនួន ០,២៦ម៉ែត្រ។
ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកឡើងដល់ ១៣,៤៦ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ខេត្តស្ទឹងត្រែង បានឡើងកំពស់ចំនួន ០,២៥ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៩,៨៨ម៉ែត្រ៕