យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៣ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,២០ម៉ែត្រ។
ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៧,៤៤ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតមិនមានការឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេសាប-ព្រែកក្តាម ឃើញមានការថយចុះចំនួន ០,០៥ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ចំនួន ៦,១២ម៉ែត្រ ខណៈនៅស្ថាននីយជលសាស្រ្ត ទន្លេបាសាក់ កោះខែល កំពស់ទឹកថយចុះចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ចំនួន ៦,៣១ម៉ែត្រ៕