យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១១ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការថយចុះចំនួន ០,៣៧ម៉ែត្រ។
ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកនៅក្រចេះនៅសល់ ១៧,៤៤ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ បឹងទន្លេសាប កំពង់លួង បានកើនកំពស់ចំនួន ០,០៣ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៥,៣២ម៉ែត្រ ៕