ស្ថានភាពកម្ពស់ទឹកតាមបណ្តាស្ថាននីយជលសាស្ត្រផ្សេង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១០ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការថយចុះចំនួន ០,២៧ម៉ែត្រ។
ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកនៅក្រចេះនៅសល់ ១៧,៨១ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ បឹងទន្លេសាប កំពង់លួង បានកើនកំពស់ចំនួន ០,០៤ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៥,២៩ម៉ែត្រ ៕
CATEGORIES ព័ត៌មានជាតិ