យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៨ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែងឃើញមានការថយចុះចំនួន ០,២៨ម៉ែត្រ។
ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកនៅស្ទឹងត្រែងនៅសល់ ៨,០៦ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ បានកើនកំពស់ចំនួន ០,១៩ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១៨,៤៦ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់-កោះខែល បានកើនកំពស់ចំនួន ០,០៧ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៥៦ម៉ែត្រ ៕