នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ ដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីពិសារអាហារសាមគ្គីផ្លូវការ ក្រោយបញ្ចប់ទស្សនកិច្ចមជ្ឈមណ្ឌលទិន្នន័យធំ និងការិយាល័យអនុវត្តច្បាប់នៃមន្ទីរសន្តិសុខសាធារណៈសង្កាត់គ័នសានហ៊ូ ព្រមទាំងកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ។
ពិសាអាហារសាមគ្គីផ្លូវការនេះ រៀបចំដោយថ្នាក់ដឹកនាំខេត្តគួយចូវ ដឹកនាំដោយ ឯកឧត្តម ស៊ី លីន លេខាបក្សខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន៕