យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៦ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,៣៦ម៉ែត្រ។
ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៨,៤៩ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការកើនកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ស្ទឹងត្រែង កើនកំពស់ទឹកចំនួន ០,២១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់៨,៤៥ម៉ែត្រ ខណៈទន្លេមេគង្គ កំពង់ចាម កើនកំពស់ទឹកចំនួន ០,១៨ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១១,៤២ម៉ែត្រ៕