បុរសម្នាក់បេីករថយន្តCamryមួយគ្រឿង ទៅបុករថយន្ត Ford Ranger ចំពីក្រោយ ហេីយព្យាយាមបេីករត់គេច រហូតទៅបុករថយន្ត JAGUAR ពីក្រោយមួយគ្រឿងទៀត ត្រូវប្រជាពលរដ្ឋដេញឃាត់បាន

បុរសម្នាក់បេីករថយន្ត Camry ពាក់ស្លាកលេខភ្នំពេញ 2BY-0621 បុករថយន្ត Ford Ranger ពាក់ស្លាកលេខភ្នំពេញ 2BV-9908 ពីក្រោយហេីយព្យាយាមបេីករត់គេចរហូតទៅបុករថយន្ត JAGUAR ពាក់ស្លាកលេខកម្ពុជា TLN.666 ពីក្រោយមួយគ្រឿងទៀតរហូតត្រូវប្រជាពលរដ្ឋដេញឃាត់បាន។

ហេតុការណ៍ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ខែកញ្ញា ឆ្នាំ២០២៤។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ។