សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេច បានផុសនៅក្នុងគណនីផ្ទាល់ដោយមានខ្លឹមសារថា៖ គម្រោងផ្លូវជនបទ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ២៥ភាគរយ
គម្រោងផ្លូវជនបទ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានរៀបចំសាងសង់ជាពីរប្រភេទ មានដូចជា៖ ផ្លូវកៅស៊ូDBST និងផ្លូវបេតុង ដោយតភ្ជាប់ពីភូមិដំរីផុង ឃុំកោះសំពាយ ទៅភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានប្រវែងសរុប ១៥ ៧៥០ម៉ែត្រ ។
គូសរំលេចផងដែរថា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក៏បានកំណត់គោលដៅក្នុងការអភិវឌ្ឍជនបទ ដោយបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈ ការស្តារ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្រិតផ្លូវជនបទ សំដៅធានាបាននូវការប្រើប្រាស់យូរអង្វែង ។