យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៣ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាមឃើញមានការកើនឡើងចំនួន ០,២៤ម៉ែត្រ។
ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកកំពង់ចាមឡើងដល់ ១១,២៤ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ កំពស់ទឹកកើនចំនួន ០,២២ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១៨,២០ម៉ែត្រ និង ស្ថាននីយជនសាស្ត្រ ទន្លេមេគង្គស្ទឹងត្រែង កើនចំនួន ០,១១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៨,០៨ម៉ែត្រ៕