យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៣១ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,៣៩ម៉ែត្រ។
ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៧,៥៩ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់ចាម កំពស់ទឹកកើនចំនួន ០,៣០ម៉ែត្រ ធ្វើអោយកំពស់ទឹកស្ទឹងត្រែងឡើងដល់ ១០,៧០ម៉ែត្រ និង ស្ថាននីយជនសាស្ត្រ ទន្លេបាសាក់ចតុមុខ កើនចំនួន ០,១៥ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៦២ម៉ែត្រ៕