យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៣០ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,៣៤ម៉ែត្រ។
ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៧,២០ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ស្ទឹងត្រែង កំពស់ទឹកកើនចំនួន ០,២១ម៉ែត្រ ធ្វើអោយកំពស់ទឹកស្ទឹងត្រែងឡើងដល់ ៧,៦៨ម៉ែត្រ និង ស្ថាននីយជនសាស្ត្រ ទន្លេមេគង្គកំពង់ចាម កើនចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១០,៤០ម៉ែត្រ៕